ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។ (អរិយសាវកនោះ ពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបានដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។ (អរិយសាវកនោះ ពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។