ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអត់ទ្រាំ នូវផង់ធូលីបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំនូវសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលបាន ទាស់តែនៅភាន់ភាំង ស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា។ អ្វីជាការប្រយុទ្ធគ្នា របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមបានចូលទៅរកភិក្ខុ ក្នុងសាសនានេះ ដែលជាអ្នកនៅអាស្រ័យក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ចូលទៅអង្គុយជិត ដេកជិត ឱបរឹត។ ភិក្ខុនោះ កាលបើមាតុគ្រាម អង្គុយជិត ដេកជិត ឱបរឹត ក៏មិនបានពោលលានូវសិក្ខា មិនបានប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយហើយ ក៏សេពនូវមេថុនធម្ម។ នេះជាការប្រយុទ្ធគ្នា របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់ធូលីបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំ នូវសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលបាន ទាស់តែនៅភាន់ភាំង ស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចយោធាជីវៈ ទី៤ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុ