លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត នឹងមានពួកភិក្ខុអ្នកប្រាថ្នាល្អ ក្នុងបិណ្ឌបាត កាលបើភិក្ខុទាំងនោះ ប្រាថ្នាល្អ ក្នុងបិណ្ឌបាតហើយ មុខជានឹងលះបង់បិណ្ឌបាតិកធុតង្គ នឹងលះបង់ នូវសេនាសនៈស្ងាត់ គឺដងព្រៃចោលចេញ ហើយនឹងចូលទៅសម្រេចការនៅ ក្នុងស្រុក ឬនិគម ឬក្នុងព្រះរាជធានីទាំងឡាយ មួយយ៉ាងទៀត (ភិក្ខុទាំងនោះ) ស្វែងរកនូវរសទាំងឡាយ ដ៏ប្រសើរ ដោយចុងអណ្តាតហើយ នឹងដល់នូវការស្វែងរក ដ៏មិនសមគួរ មានប្រការផ្សេងៗ ព្រោះហេតុតែបិណ្ឌបាត។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី២ មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត នឹងមានពួកភិក្ខុអ្នកប្រាថ្នាល្អ ក្នុងសេនាសនៈ កាលបើភិក្ខុទាំងនោះប្រាថ្នាល្អ ក្នុងសេនាសនៈហើយ មុខជានឹងលះបង់ នូវអារញ្ញិកធុតង្គ នឹងលះបង់ នូវសេនាសនៈស្ងាត់ គឺដងព្រៃ ហើយនឹងចូលទៅសម្រេចការនៅក្នុងស្រុក ឬនិគម ឬក្នុងព្រះរាជធានីទាំងឡាយ