មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ ចំពោះពួកឧបាសក ក៏តថាគត តែងសំដែងធម៌ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ ចំពោះពួកឧបាសិកា ក៏តថាគត តែងសំដែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ចំពោះពួកបុថុជ្ជន ដោយហោចទៅ សូម្បីពួកអ្នកនាំបាយ និងពួកអ្នកនេសាទ ក៏តថាគត តែងសំដែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត មានធម៌ជាទីគោរព ជាអ្នកគោរពធម៌។
[១០០] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង កូនអ្នកស្រុកកោលិយៈម្នាក់ ឈ្មោះកកុធៈ ជាឧបដ្ឋាករបស់ព្រះមហាមោគ្គល្លានដ៏មានអាយុ ទើបនឹងស្លាប់ភ្លាម បានទៅកើតក្នុងពួកទេវតាមួយរូប ដែលសម្រេចដោយចិត្ត