ពួកសាវក មិនបាច់រក្សាតថាគត ដោយវេយ្យាករណ៍ឡើយ តថាគតសោត ក៏មិនបាច់សង្ឃឹមការរក្សា អំពីពួកសាវក ដោយវេយ្យាករណ៍ទេ។ តថាគត ជាបុគ្គលមានញាណទស្សនៈបរិសុទ្ធ ប្តេជ្ញាថា តថាគតមានញាណទស្សនៈបរិសុទ្ធ ញាណទស្សនៈ របស់តថាគតបរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក មិនបាច់រក្សាតថាគត ដោយញាណទស្សនៈឡើយ តថាគតសោត ក៏មិនបាច់សង្ឃឹមការរក្សា អំពីពួកសាវក ដោយញាណទស្សនៈទេ។
ចប់ កកុធវគ្គ ទី៥។
ឧទ្ទាននៃកកុធវគ្គនោះគឺ
សម្បទា ២លើក ការព្យាករណ៍អរហត្តផល ១ ការនៅសប្បាយ ១ ជាគំរប់៥ នឹងអកុប្បធម៌ រឿងភិក្ខុបានស្តាប់ច្រើន ១ កថាវត្ថុ ១ ភិក្ខុនៅព្រៃ ១ សត្វសីហៈ ១ ជាគំរប់ ១០ នឹងរឿងកកុធទេវបុត្ត។
ចប់ បណ្ណាសក ទី២។
ថយ | ទំព័រទី ២៦១