ម្នាលគហបតី បដិបទា មានកិរិយាប្រពឹត្តិទៅ ដើម្បីបានទៅកើត ក្នុងស្ថានសួគ៌ អរិយសាវក អ្នកប្រាថ្នាស្ថានសួគ៌ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានស្ថានសួគ៌ អរិយសាវកនោះ ប្រតិបត្តិហើយ ប្រព្រឹត្តទៅ ដើម្បីបានស្ថានសួគ៌មែន។ អរិយសាវកនោះ ជាអ្នកបានទៅកើតស្ថានសួគ៌។
[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃឧគ្គគហបតី អ្នកក្រុងវេសាលី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ ឧគ្គគហបតី អ្នកក្រុងវេសាលី
អ្នកប្រាជ្ញទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ ព្រោះប្រាថ្នានូវសេចក្តីត្រេកអរ គឺ អាយុ ពណ៌សម្បុរ យសសក្តិ កិត្តិស័ព្ទ ស្ថានសួគ៌ ត្រកូលខ្ពស់ដ៏លើសលុបតៗទៅ។ អ្នកប្រាជ្ញមិនមានសេចក្តីប្រមាទ រមែងបានសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ននេះ ១ ប្រយោជន៍ក្នុងបរលោក ១ អ្នកមានប្រាជ្ញា ដែលហៅថា បណ្ឌិត ព្រោះបាននូវប្រយោជន៍។