ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ ​ឲ្យមានកម្លាំង​ថយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​សោត​ ​មិនបាន​លះបង់​ធម៌​ ​៥​ ​នេះ​ ​ដែល​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​នឹង​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ ​ដឹង​នូវ​ប្រយោជន៍​អ្នកដទៃ​ ​ដឹង​នូវ​ប្រយោជន៍​ទាំងពីរ​ ​ឬ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ញាណទស្សន​វិសេស​ ​ល្មម​ឲ្យបាន​នូវ​អរិយភាព​ដ៏​លើសលុប​ ​ជាង​មនុស្សធម៌​(​១​)​ ​តទៅ​ ​ដោយ​ប្រាជ្ញា​មិន​មាន​កម្លាំង​ ​និង​មាន​កម្លាំង​ថយ​ ​ដូច្នេះ​នុ៎ះ​ ​មិនជា​ហេតុ​ ​ជាទី​តាំង​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្ទឹង​ ​ហូរ​ចុះ​អំពី​ភ្នំ​ ​ប្រព្រឹត្តទៅ​កាន់​ទី​ឆ្ងាយ​ ​មាន​ខ្សែទឹក​ដ៏​រហ័ស​ ​ហូរ​នាំ​យក​ទាំង​សំណាត់​ទៅ​ ​មាន​បុរស​ ​បើក​មាត់​ប្រឡាយ​ ​សងខាង​ស្ទឹង​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ខ្សែទឹក​ត្រង់​កណ្តាល​ស្ទឹង​នោះ​ ​នឹង​ហូរ​រាច​សាច​ព្រាច​ ​ទៅ​ផ្សេង​ៗ​ ​មិន​ប្រព្រឹត្តទៅ​កាន់​ទី​ឆ្ងាយ​បាន​ ​មាន​ខ្សែទឹក​មិនបាន​រហ័ស​ ​ទាំង​មិនបាន​ហូរ​នាំ​យក​សំណាត់​ទៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មិនបាន​លះ​នូវ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ដែល​ជា​គ្រឿង​ទប់​ ​រារាំង​ ​គ្រប​សង្កត់​នូវ​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​និង​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ ​
​(​១​)​ ​សំដៅយក​កម្មបថ​ ​ទាំង១០​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់