​មាន​សេចក្តី​កោតក្រែង​ ​គួរ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកមាន​សទ្ធា​ ​មាន​សេចក្តី​គោរព​ ​មាន​សេចក្តី​កោតក្រែង​ ​គួរ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកមាន​ហិរិ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកមាន​ឱត្តប្បៈ​ ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកមាន​បញ្ញា​ ​ជា​អ្នកមាន​សេចក្តី​គោរព​ ​មាន​សេចក្តី​កោតក្រែង​ ​គួរ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មាន​សេចក្តី​គោរព​ ​មាន​សេចក្តី​កោតក្រែង​ ​គួរ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​បាន​។​

​ចប់​ ​សេក្ខ​ពល​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ១៦ | បន្ទាប់