​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដោយ​ចំណែក​មួយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​មិន​សល់​ ​ដើម្បី​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​
 [​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ដែល​ភិក្ខុ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ស្អាត​ ​ក្នុង​កាយ​ ​១​ ​សំគាល់​ថា​ ​គួរ​ខ្ពើម​ក្នុង​អាហារ​ ​១​ ​សំគាល់​ថា​ ​មិន​គួរ​ត្រេកអរ​ក្នុង​លោក​ទាំងពួង​ ​១​ ​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងពួង​ ​១​ ​ទាំង​មរណសញ្ញា​ ​ក៏​ប្រាកដ​ឡើង​ ​ខាងក្នុង​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ដោយ​ប្រពៃ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ដែល​ភិក្ខុ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ ​

​ចប់​ ​សញ្ញា​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ១៧០ | បន្ទាប់