​ថា​ ​ដក​ឡើង​នូវ​សសរ​ ​គឺ​តណ្ហា​ ​ដូច្នេះ​ខ្លះ​ ​ថា​ ​បើក​នូវ​សន្ទះទ្វារ​ ​គឺ​នី​វរ​ណៈ​ ​ដូច្នេះ​ខ្លះ​ ​ថា​ ​ប្រាសចាក​សត្រូវ​ ​រំលើង​នូវ​ទង់​ ​គឺ​មានះ​ ​ទំលាក់​នូវ​ភារៈ​ ​ប្រាសចាក​វដ្តៈ​ ​ដូច្នេះ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ដែល​ហៅថា​ ​លើកឡើង​នូវ​ជើងគុល​ ​គឺ​អវិជ្ជា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​ ​នូវ​អវិជ្ជា​ចោលចេញ​ហើយ​ ​បាន​គាស់​រំ​លើង​ប្ញ​សគ​ល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកលើ​ក​ឡើង​នូវ​ជើងគុល​ ​គឺ​អវិជ្ជា​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្ន​កបំ​ផ្លេច​បំផ្លាញ​ ​នូវ​គូ​ ​គឺ​សង្សារវដ្ត​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​នូវ​ជាតិ​ ​និង​សង្សារ​ ​ដែល​សម្រាប់​តាក់តែង​ ​នូវ​ភព​ថ្មីទៀត​ចោលចេញ​ហើយ​ ​បាន​គាស់​រំ​លើង​ប្ញ​សគ​ល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្ន​កបំ​ផ្លេច​បំផ្លាញ​នូវ​គូ​ ​គឺ​សង្សារវដ្ត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ដក​ឡើង​ ​នូវ​សសរ​ ​គឺ​តណ្ហា​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់