​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រាសចាក​សត្រូវ​ ​ដាក់ចុះ​នូវ​ទង់​ ​គឺ​មានះ​ ​ទំលាក់​ចោល​នូវ​ភារៈ​ ​ប្រាសចាក​វដ្តៈ​ ​យ៉ាងនេះ​ឯង​។​
 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៥​ ​យ៉ាងនេះ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​មាន​ចេ​តោ​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​ចេ​តោ​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​ ​មាន​បញ្ញា​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​បញ្ញា​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​។​ ​ធម៌​ទាំង​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​សំគាល់​ថា​ ​ជា​របស់​មិន​ទៀង​ ​១​ ​សេចក្តី​សំគាល់​ថា​ ​ជា​ទុក្ខ​ ​ក្នុង​របស់​ដែល​មិន​ទៀង​ ​១​ ​សេចក្តី​សំគាល់​ថា​ ​មិនមែន​ខ្លួន​ ​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​១​ ​សេចក្តី​សំគាល់​ក្នុង​ការ​លះបង់​ ​១​ ​សេចក្តី​សំគាល់​ ​ក្នុង​ការប្រាសចាក​រាគៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ហើយ​ ​រមែង​មាន​ចេ​តោ​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​ចេ​តោ​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​ ​មាន​បញ្ញា​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​បញ្ញា​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ភិក្ខុ​បាន​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិ​មត្តិ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​លើកឡើង​នូវ​ជើងគុល​ ​គឺ​អវិជ្ជា​ ​ដូច្នេះ​ខ្លះ​ ​ថា​ ​បំ​ផ្លេច​បំផ្លាញ​នូវ​គូ​ ​គឺ​សង្សារវដ្ត​ ​ដូច្នេះ​ខ្លះ​ ​ថា​ ​ដក​ឡើង​នូវ​សសរ​ ​គឺ​តណ្ហា​ ​ដូច្នេះ​ខ្លះ​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់