​[​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​របស់​សេក្ខបុគ្គល​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​កម្លាំង​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កម្លាំង​សទ្ធា​ ​១​ ​កម្លាំង​ហិរិ​ ​១​ ​កម្លាំង​ឱត្តប្បៈ​ ​១​ ​កម្លាំង​វីរិយៈ​ ​១​ ​កម្លាំង​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​របស់​សេក្ខបុគ្គល​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កម្លាំង​របស់​សេក្ខបុគ្គល​ទាំង​ ​៥​ ​នេះ​ ​កម្លាំង​បញ្ញា​ ​ជា​គុណជាត​ខ្ពង់ខ្ពស់​ ​ជាទី​ប្រជុំ​ព្រម​ ​ជាទី​អបស្ទប​ ​(​នៃ​កម្លាំង​ទាំងពួង​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ផ្ទះ​កំពូល​ ​មាន​កំពូល​ជា​របស់ប្រសើរ​ ​ជាទី​ប្រជុំ​ព្រម​ ​ជាទី​អបស្ទប​ ​(​នៃ​ទព្វសម្ភារៈ​ទាំងពួង​)​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កម្លាំង​ ​របស់​សេក្ខបុគ្គល​ទាំង​ ​៥​ ​យ៉ាងនេះ​ ​កម្លាំង​បញ្ញា​ ​ជា​គុណជាត​ខ្ពង់ខ្ពស់​ ​ជាទី​ប្រជុំ​ព្រម​ ​ជាទី​អបស្ទប​ ​(​នៃ​កម្លាំង​ទាំងពួង​)​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​គួរ​ជា​អ្នក​ប្រកបដោយ​កម្លាំង​សទ្ធា​ ​ដែល​ជា​កម្លាំង​របស់​សេក្ខបុគ្គល​ ​គួរ​ជា​អ្នក​ប្រកបដោយ​កម្លាំង​ហិរិ​.​.​.​ ​កម្លាំង​ឱត្តប្បៈ​.​.​.​ ​កម្លាំង​វីរិយៈ​.​.​.​ ​កម្លាំង​បញ្ញា​ ​ដែល​ជា​កម្លាំង​របស់​សេក្ខបុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៩ | បន្ទាប់