​ដើម្បី​លះបង់​ ​នូវ​អកុសលធម៌​ ​ដើម្បី​ញ៉ាំង​កុសលធម៌​ ​ឲ្យ​កើតឡើង​ ​ជា​អ្នកមាន​កម្លាំងចិត្ត​ ​មាន​សេចក្តី​ប្រឹងប្រែង​ ​ដ៏​មុតមាំ​ ​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្លាំង​វីរិយៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្លាំង​សតិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សតិ​ប្រកបដោយ​បញ្ញា​ ​ដែល​មានសតិ​ជា​ជំនួយ​ ​ដ៏​ប្រសើរ​ ​ជា​អ្នក​រលឹក​នឹកឃើញ​ជាក់​នូវ​អំពើ​ ​ដែល​ធ្វើរួច​យូរហើយ​ខ្លះ​ ​នូវ​សំដី​ដែល​ពោល​រួច​យូរហើយ​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្លាំង​សតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្លាំង​សមាធិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ ​ស្ងាត់​ចាក​អកុសលធម៌​ ​បាន​ដល់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ ​បាន​ដល់​ទុតិយជ្ឈាន​ ​ជា​គុណជាត​មាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​មាន​សេចក្តី​ជ្រះថ្លា​មាំ​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ព្រោះ​លះបង់​បីតិ​ផង​ ​ជា​អ្នក​ព្រងើយកន្តើយ​ផង​ ​មានសតិ​ ​សម្បជញ្ញៈ​ផង​ ​ទទួល​សុខ​ដោយ​នាមកាយ​ផង​
ថយ | ទំព័រទី ២១ | បន្ទាប់