ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ក្នុង​កាល​ដ៏​យូរអង្វែង​ទៅ​ ​ក្នុង​អនាគត​ ​នឹង​មាន​ពួក​ភិក្ខុ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​ពួក​អារាមិកជន​ ​និង​សម​ណុទ្ទេ​សៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ការ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​ពួក​អារាមិកជន​ ​និង​សម​ណុទ្ទេ​សៈ​មាន​ហើយ​ ​អំពើ​នេះ​ ​នឹង​ប្រាកដ​ឡើង​ ​គឺថា​ ​ពួក​ភិក្ខុ​ ​នឹង​ប្រក​បរឿយៗ​ ​នូវ​ការ​បរិភោគ​ ​នូវ​វត្ថុ​ដែល​ខ្លួន​សន្សំទុក​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ទាំង​ធ្វើ​នូវ​និមិត្ត​(​១​)​ ​ដ៏​ជ្រោកជ្រាក​ ​ដោយ​ផែនដី​ខ្លះ​ ​ដោយ​ចុង​ស្មៅ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អនាគត​ភ័យ​ ​ទី៥​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​កើតឡើង​តទៅ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​នោះ​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនាគត​ភ័យ​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិនទាន់​កើតឡើង​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​កើតឡើង​តទៅ​ក្នុង​ខាងមុខ​ ​អ្នក​ទាំងឡាយ​ ​គួរ​ដឹង​ច្បាស់​ ​នូវ​អនាគត​ភ័យ​ទាំងនោះ​ ​លុះ​ដឹង​ច្បាស់​ហើយ​ ​គួរ​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​អនាគត​ភ័យ​ទាំងនោះ​ចោលចេញ​។​

​ចប់​ ​យោធា​ជីវ​វគ្គ​ ​ទី៣​។​


​(​១​)​ ​ភិក្ខុ​ជីកដី​ ​ដោយខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ជីក​ក្តី​ ​កាត់​ស្មៅ​ ​ដើមឈើ​ ​មែកឈើ​ ​ស្លឹកឈើ​ស្រស់​ ​ដោយខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​កាត់ក្តី​ ​នេះ​ហៅថា​ ​ធ្វើ​នូវ​និមិត្ត​ដ៏​ជ្រោកជ្រាក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់