ដែលមិនគាប់ចិត្តតិច តែងនាំចូលទៅជិត នូវរបស់ដែលគួរនាំចូលទៅជិត ជាទីគាប់ចិត្តច្រើន ដែលមិនគាប់ចិត្តតិច មួយទៀត ជម្ងឺដែលកើតអំពីប្រមាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីធាតុដែលប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីរក្សាឥរិយាបថមិនស្មើក្តី កើតអំពីសេចក្តីព្យាយាម (របស់គេ មានវាយ ចង ជាដើម) ក្តី កើតអំពីផលនៃកម្មក្តី ជម្ងឺទាំងនោះ មិនកើតដល់តថាគតច្រើនទេ តថាគត ក៏ឈ្មោះថា ជាអ្នកមានអាពាធតិច ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យដោយចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ចូលដល់។បេ។ ព្រោះអស់អាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលសរសើរសមណៈណាថា ជាសមណសុខុមាល ក្នុងពួកសមណៈ ដូច្នេះនោះ ម្នាលភិក្ខុទាំងឡាយ គួរគេពោលសរសើរតថាគតថា ជាសមណសុខុមាល ក្នុងពួកសមណៈដូច្នេះ។
[៥] ម្នាលភិក្ខុទាំងឡាយ ការនៅសប្បាយនេះ មាន ៥ យ៉ាង។ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តាំងទុកនូវកាយកម្ម ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១ ភិក្ខុតាំងទុកនូវវចីកម្មប្រកបដោយមេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១