ប្រកបក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងភាពនៃខ្លួនជាសមណៈ មានសេចក្តីគោរពដ៏ក្លៀវក្លា ក្នុងសិក្ខា មិនល្មោភ មានព្យាយាមក្នុងការប្រព្រឹត្តិមិនធូថយ ដាក់ការប្រព្រឹត្តិជ្រោកជ្រាកចោល ជាអ្នកនាំអាទិ៍ ក្នុងសេចក្តីស្ងប់ស្ងាត់ (ព្រះនិពា្វន) ជាអ្នកប្រារព្ធនូវព្យាយាម មានចិត្តស្លុង ទៅកាន់ព្រះនិពា្វន ប្រុងស្មារតី មានសម្បជញ្ញៈ បានតាំងទុកនូវចិត្តដ៏មាំមួន មានចិត្តនឹង នៅក្នុងអារម្មណ៍តែមួយ មានបញ្ញាមិនលលា កុលបុត្តពួកនោះ កាលដែលខ្ញុំព្រះអង្គពោលយ៉ាងនេះហើយ រមែងទទួលយកដោយផ្ចិតផ្ចង់។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសារីបុត្ត ពួកបុគ្គលណា មិនមានសទ្ធា មានសេចក្តីត្រូវការតែនឹងចិញ្ចឹមជីវិត ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយមិនមានសទ្ធា ជាអ្នកអួតអាង មានមាយា បោកប្រាស មានចិត្តរាយមាយ លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស មិនបានគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន មិនប្រកបនូវការភ្ញាក់រលឹក មិនបានក្រឡេកមមើល ក្នុងភាពនៃខ្លួនជាសមណៈ មិនមានសេចក្តីគោរពដ៏ក្លៀវក្លា ក្នុងសិក្ខា ជាអ្នកល្មោភ មានសេចក្តីព្យាយាម ក្នុងការប្រព្រឹត្តិធូរថយ ជាប្រធានខាងការប្រព្រឹត្តិដ៏ជ្រោកជ្រាក ដាក់ចោលនូវធុរៈក្នុងវិវេក ខ្ជិលច្រអូស មានព្យាយាមថោកថយ