ជាអ្នកឈ្លាសក្នុងអត្ថផង ឈា្លសក្នុងធម៌ផង ឈ្លាសក្នុងប្រភេទអក្សរផង ឈ្លាសក្នុងភាសាផង ឈ្លាសទាំងដើម ទាំងចុង(១) (នៃអត្ថ និងធម៌ជាដើម) ផង។ ម្នាលអាវុសោសារីបុត្ត ភិក្ខុជាអ្នកពិចារណាឃើញឆាប់ ក្នុងពួកកុសលធម៌ផង ជាអ្នកកាន់យកនូវធម៌ ដែលខ្លួនកាន់យកដោយល្អផង កាន់យកនូវធម៌បានច្រើនផង មិនភ្លេចធម៌ ដែលខ្លួនកាន់យកហើយផង ដោយហេតុប៉ុណ្ណេះឯង។ ព្រះសារីបុត្ត មានថេរវាចាថា ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ពាក្យដែលអានន្ទដ៏មានអាយុពោលមកហើយនេះ ជាសុភាសិតប្រាកដ មួយទៀត យើងនឹងចាំទុក នូវព្រះអានន្ទដ៏មានអាយុថា ជាអ្នកប្រកបដោយធម៌ ៥ យ៉ាងនេះ គឺអានន្ទដ៏មានអាយុ ជាអ្នកឈ្លាសក្នុងអត្ថ ១ ឈ្លាសក្នុងធម៌ ១ ឈ្លាសក្នុងអក្ខរប្បភេទ ១ ឈ្លាសក្នុងភាសា ១ ឈ្លាសទាំងដើមទាំងចុង ១។
(១) ឈ្លាសត្រង់ខាងដើម និងខាងចុងនោះ មាន ៥ យ៉ាង គឺឈ្លាសទាំងអដ្ឋកថាខាងដើម និងអដ្ឋកថាខាងចុង ១ ឈ្លាសទាំងបាលីខាងដើម និងបាលីខាងចុង ១ ឈ្លាសទាំងបទខាងដើម និងបទខាងចុង ១ ឈ្លាសទាំងអក្សរខាងដើម និងអក្សរខាងចុង ១ ឈ្លាសទាំងអនុសន្ធិខាងដើម និងអនុសន្ធិខាងចុង ១។