រមែងមិនបាននូវភ័យ នូវពៀរជាបច្ចុប្បន្នផង មិនបាននូវភ័យ នូវពៀរទៅខាងមុខផង មិនទទួលទុក្ខទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង។ បុគ្គលវៀរចាកបាណាតិបាតហើយ ភ័យ ពៀរនោះ រមែងស្ងប់រម្ងាប់ ដោយប្រការយ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកកាន់យករបស់ដែលគេមិនបានឲ្យ ... ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ... ម្នាលគហបតី បុគ្គលអ្នកនិយាយកុហក ... ម្នាលគហបតី បុគ្គលអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស រមែងបាននូវភ័យ នូវពៀរជាបច្ចុប្បន្នផង បាននូវភ័យ នូវពៀរទៅខាងមុខផង ទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះបច្ច័យ គឺសុរាមេរយមជ្ជប្បមាទដ្ឋានណា បុគ្គវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាននោះ រមែងមិនបាននូវភ័យ នូវពៀរជាបច្ចុប្បន្នផង មិនបាននូវភ័យ នូវពៀរទៅខាងមុខផង មិនទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង។ បុគ្គលវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានហើយ ភ័យ ពៀរនោះ រមែងស្ងប់រម្ងាប់ ដោយប្រការយ៉ាងនេះ។