នាំឲ្យចិត្ត ដែលមិនទាន់បរិសុទ្ធ ឲ្យបរិសុទ្ធ និងនាំឲ្យចិត្ត ដែលមិនទាន់ផូរផង់ ឲ្យផូរផង់។ ម្នាលសារីបុត្ត មួយទៀត អរិយសាវក ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃថា ពួកសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ពួកសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ពួកសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បីព្រះនិពា្វន ពួកសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដ៏សមគួរ ពួកសាវកនោះ បើរាប់ជាគូនៃបុរស មាន ៤ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ពួកសាវករបស់ព្រះដ៏មានព្រះភាគនុ៎ះ លោកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា លោកគួរទទួលនូវអាគន្តុកទាន លោកគួរទទួលនូវទក្ខិណាទាន ជាបុគ្គលដែលសត្វលោក គប្បីធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកដូច្នេះ។ នេះជាការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ ទី៣ ដែលអរិយសាវកនោះ បានជួបប្រទះហើយ នាំឲ្យចិត្ត ដែលមិនទាន់បរិសុទ្ធឲ្យបរិសុទ្ធ និងនាំឲ្យចិត្ត ដែលមិនទាន់ផូរផង់ ឲ្យផូរផង់។ ម្នាលសារីបុត្ត មួយទៀត អរិយសាវក ប្រកបដោយសីលទាំងឡាយ ជាទីគាប់ចិត្ត របស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស