​ម្នាល​អានន្ទ​ ​ភវេ​សី​ឧបាសក​ ​ក៏បាន​នូវ​បព្វជ្ជា​ ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​កស្សប​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​អានន្ទ​ ​ភវេ​សី​ភិក្ខុ​ ​បាន​ឧបសម្បទា​មិនយូរ​ប៉ុន្មាន​ ​ក៏​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​មិន​ប្រមាទ​ ​ខំប្រឹង​ដុត​បំផ្លាញ​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ពួក​កុលបុត្ត​ ​ដែល​ចេញ​ចាក​ផ្ទះ​ហើយ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរ​គុណ​ណា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរ​គុណ​នោះ​ ​ដែល​មាន​ព្រហ្មចរិយៈ​ ​ជាទីបំផុត​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​ ​រួច​បានដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​ប្រព្រឹត្ត​ចប់ហើយ​ ​សោឡស​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ក្រៅអំពី​មគ្គ​ភាវនា​កិច្ច​នេះ​ ​មិន​មាន​ទៀត​ឡើយ​ ​ម្នាល​អានន្ទ​ ​ឯ​ភវេ​សី​ភិក្ខុ​ ​ក៏បាន​ជា​ព្រះអរហន្ត​មួយ​ ​ក្នុង​ពួក​ព្រះអរហន្ត​ទាំងឡាយ​ដែរ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ឧបាសក​ទាំង​ប្រាំ​រយ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ភវេ​សី​ជា​ម្ចាស់​ហ្នឹងឯង​ ​មាន​ឧបការៈ​ច្រើន​ ​ជា​អ្នកនាំ​អាទិ​ ​ឲ្យ​ពួក​យើង​សមាទាន​ ​អម្បាល​ភវេ​សី​ជា​ម្ចាស់​ ​ម្តេច​គង់​កោរសក់​ ​និង​ពុកមាត់​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​នូវ​សម្ព​ត់​ ​ដែល​ជ្រលក់​ដោយ​ទឹកចត់​
ថយ | ទំព័រទី ១៨០ | បន្ទាប់