​រួច​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ទៅ​ហើយ​ ​ចុះ​ពួក​យើង​ចាំ​អ្វី​ទៀត​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ឧបាសក​ទាំង​ប្រាំ​រយ​នោះ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​កស្សប​អរហន្ត​សម្មាសម្ពុទ្ធ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​កស្សប​អរហន្ត​សម្មាសម្ពុទ្ធ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​គួរ​បាន​នូវ​បព្វជ្ជា​ ​គួរ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដែរ​។​ ​ម្នាល​អានន្ទ​ ​ឧបាសក​ទាំង​ប្រាំ​រយ​នោះ​ ​ក៏បាន​នូវ​បព្វជ្ជា​ ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​កស្សប​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ភវេ​សី​ភិក្ខុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​មិន​ក្រ​ ​នូវ​វិមុត្តិសុខ​ ​ដ៏​ប្រសើរ​បំផុត​នេះ​ ​ធ្វើ​ម្តេ​ហ្ន៎​ ​ភិក្ខុ​ទាំង​ប្រាំ​រយ​នេះ​ ​គប្បី​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​មិន​ក្រ​ ​នូវ​វិមុត្តិសុខ​ដ៏​ប្រសើរ​បំផុត​នេះ​ផង​អេះ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំង​ប្រាំ​រយ​នោះ​ ​ក៏​ចៀសចេញ​ទៅ​តែ​ម្នា​ក់ៗ​ឯង​ ​មិន​ប្រមាទ​ ​ខំប្រឹង​ដុត​បំផ្លាញ​ ​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ពួក​កុលបុត្ត​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរ​គុណ​ណា​ ​មិនយូរ​ប៉ុន្មាន​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់