​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនុត្តរ​គុណ​នោះ​ ​ដែល​មាន​ព្រហ្មចរិយៈ​ជាទីបំផុត​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​ ​រួច​បានដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​ចប់ហើយ​ ​សោឡស​កិច្ច​ ​ដែល​ត្រូវ​ធ្វើ​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ក្រៅអំពី​មគ្គ​ភាវនា​កិច្ច​នេះ​ ​មិន​មាន​ទៀត​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ទាំង​ប្រាំ​រយ​នោះ​ ​មា​នភ​វេសី​ភិក្ខុ​ជា​ប្រធាន​ ​កាល​ប្រឹងប្រែង​ឲ្យ​ម៉ត់ចត់​លើសលុប​ឡើង​ទៅ​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិមុត្តិ​ដ៏​ប្រសើរ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​ពួក​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​ពួក​យើង​ ​កាល​ប្រឹងប្រែង​ឲ្យ​ម៉ត់ចត់​ ​លើសលុប​ឡើង​ទៅ​ ​គង់​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​វិមុត្តិ​ដ៏​ប្រសើរ​បាន​។​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​

​ចប់​ ​ឧបាសក​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​ឧបាសក​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ការ​ញញើតញញើម​ ​១​ ​ក្លៀវក្លា​ ​១​ ​នរក​ ​១​ ​ពៀរ​ ​១​ ​ចណ្ឌាល​ឧបាសក​ជា​គំរប់​ប្រាំ​ ​បីតិ​ ​១​ ​ជំនួញ​ ​១​ ​ពួក​ស្តេច​ ​១​ ​គ្រហស្ថ​អ្នក​ស្លៀ​កស​ ​១​ ​ភវេ​សី​ឧបាសក​ ​១​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់