​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ជា​ខី​រៈ​ ​កើតមក​អំពី​មេគោ​ ​ទធិ​កើតមក​អំ​ពី​ខី​រៈ​ ​នវនីត​កើតមក​អំពី​ទធិ​ ​សប្បិ​កើតមក​អំពី​នវនីត​ ​សប្បិ​មណ្ឌ​កើតមក​អំពី​សប្បិ​ ​សប្បិ​មណ្ឌប្រា​កដ​ថា​ប្រសើរ​ជាង​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ទាំង​ ​៥​ ​ពួក​នេះ​ ​ភិក្ខុ​ណា​ ​អ្នក​នៅក្នុង​ព្រៃ​ ​ដែល​ជា​អ្នក​នៅក្នុង​ព្រៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច​ ​អាស្រ័យ​សេច​ក្តី​សនោ្តស​ ​អាស្រ័យ​សេចក្តី​ដុស​ខាត​ ​(​កិលេស​)​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ត្រូវការ​ដោយ​ការប្រតិបត្តិ​ល្អ​ ​បណ្តា​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ទាំង​ ​៥​ ​ពួក​នេះ​ ​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​បែបនេះ​ ​ឈ្មោះថា​ខ្ពង់ខ្ពស់​ផង​ ​ប្រសើរ​ផង​ ​ជា​ចំបង​ផង​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​
 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បំសុ​កូ​លិ​កង្គ​នេះ​ ​មាន​ ​៥​ ​ពួក​។​បេ​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​រុ​ក្ខ​មូលិក​ង្គ​នេះ​ ​មាន​ ​៥​ ​ពួក​។​បេ​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​សោ​សា​និ​កង្គ​នេះ​ ​មាន​ ​៥​ ​ពួក​។​បេ​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់