​មិន​បង្អោន​ទៅ​ ​ដើម្បី​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រក​បរឿយៗ​ ​ដើម្បី​ធ្វើ​មិន​ដាច់​ ​ដើម្បី​តាំង​មាំ​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រក​បរឿងៗ​ ​ដើម្បី​ធ្វើ​មិន​ដាច់​ ​ដើម្បី​តាំង​មាំ​ ​នេះ​ជា​ចំរឹង​នៃ​ចិត្ត​ទី​ ​៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំរឹង​នៃ​ចិត្ត​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណង​នៃ​ចិត្ត​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ចំណង​នៃ​ចិត្ត​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​ឆន្ទៈ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ក្រហល់ក្រហាយ​ ​មិនទាន់​ប្រាសចាក​តណ្ហា​ ​ក្នុង​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​ឆន្ទៈ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ក្រហល់ក្រហាយ​ ​មិនទាន់​ប្រាសចាក​តណ្ហា​ ​ក្នុង​កាម​ទាំងឡាយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រក​បរឿយៗ​ ​ដើម្បី​ធ្វើ​មិន​ដាច់​ ​ដើម្បី​តាំង​មាំ​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រក​បរឿយៗ​ ​ដើម្បី​ធ្វើ​មិន​ដាច់​ ​ដើម្បី​តាំង​មាំ​ ​នេះ​ជា​ចំណង​នៃ​ចិត្ត​ ​ទី​ ​១​។​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់