​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មិនទាន់​ប្រាសចាក​តម្រេក​ក្នុង​កាយ​ ​.​.​.​ ​មិនទាន់​ប្រាសចាក​តម្រេក​ក្នុង​រូប​ ​.​.​.​ ​បរិភោគ​ទាល់តែ​ឆ្អែតពេញពោះ​ ​ប្រកប​ការ​ដេក​ជា​សុខ​ ​ផ្អែក​ជា​សុខ​ ​លក់​ជា​សុខ​ ​.​.​.​ ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ដោយ​ប្រាថ្នា​ ​នូវ​ទេវនិកាយ​ណាមួយ​ថា​ ​អាត្មាអញ​ ​នឹង​បាន​ជា​ទេវតា​សក្តិ​ធំ​ ​ឬ​ទេវតា​សក្តិ​តូច​ ​ដោយ​សីល​នេះ​ ​វត្ត​នេះ​ ​សេចក្តី​ព្យាយាម​នេះ​ ​ឬ​ដោយ​ព្រហ្មចរិយៈ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ប្រាថ្នា​ទេវនិកាយ​ណាមួយ​ថា​ ​អាត្មាអញ​ ​នឹង​បាន​ជា​ទេវតា​សក្តិ​ធំ​ ​ឬ​ទេវតា​សក្តិ​តូច​ ​ដោយ​សីល​នេះ​ ​វត្ត​នេះ​ ​សេចក្តី​ព្យាយាម​នេះ​ ​ឬ​ដោយ​ព្រហ្មចរិយៈ​នេះ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ធ្វើ​មិន​ដាច់​ ​ដើម្បី​តាំង​មាំ​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រក​បរឿយៗ​ ​ដើម្បី​ធ្វើ​មិន​ដាច់​ ​ដើម្បី​តាំង​មាំ​ ​នេះ​ជា​ចំណង​នៃ​ចិត្ត​ ​ទី៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណង​នៃ​ចិត្ត​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៤២ | បន្ទាប់