ឧបាសក​វគ្គ​


 [​៧១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ពួក​ភិក្ខុ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ជា​អ្នកមាន​ចិត្ត​ចុះ​កាន់​សេចក្តី​ញញើតញញើម​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ឧបាសក​ជា​អ្នកសម្លាប់​សត្វ​ ​១​ ​ជា​អ្នក​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​១​ ​ជា​អ្នក​និយាយ​ពាក្យ​កុហក​ ​១​ ​ជា​អ្នកផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្តី​ធ្វេសប្រហែស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នកមាន​ចិត្ត​ចុះ​កាន់​សេចក្តី​ញញើតញញើម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ជា​អ្នក​ក្លៀវក្លា​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ ​ឧបាសក​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​១​ ​វៀរចាក​អទិន្នាទាន​ ​១​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​១​ ​វៀរចាក​មុសាវាទ​ ​១​
ថយ | ទំព័រទី ១៥០ | បន្ទាប់