​ប្រព្រឹត្ត​បត្ត​បិ​ណ្ឌិ​កង្គ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច​ ​អាស្រ័យ​សេចក្តី​សន្តោស​ ​អាស្រ័យ​សេចក្តី​ដុសខាត់​ ​(​កិលេស​)​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ត្រូវការ​ដោយ​ការប្រតិបត្តិ​ល្អ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិ​ណ្ឌិ​កង្គ​ ​មាន​ ​៥​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិ​ណ្ឌិ​កង្គ​ទាំង​ ​៥​ ​ពួក​នេះ​ ​ភិក្ខុ​ណា​ ​អ្នក​ប្រព្រឹត្ត​បត្ត​បិ​ណ្ឌិ​កង្គ​ ​ជា​អ្នក​ប្រព្រឹត្ត​បត្ត​បិ​ណ្ឌិ​កង្គ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច​ ​អាស្រ័យ​សេចក្តី​សន្តោស​ ​អាស្រ័យ​សេចក្តី​ដុសខាត់​ ​(​កិលេស​)​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ត្រូវការ​ដោយ​ការប្រតិបត្តិ​ល្អ​ ​បណ្តា​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិ​ណ្ឌិ​កង្គ​ទាំង​ ​៥​ ​ពួក​នេះ​ ​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិ​ណ្ឌិ​កង្គ​បែបនេះ​ ​ឈ្មោះថា​ខ្ពង់ខ្ពស់​ផង​ ​ប្រសើរ​ផង​ ​ចំបង​ផង​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ជា​ខី​រៈ​កើតអំពី​មេគោ​ ​ទធិ​កើត​អំ​ពី​ខី​រៈ​ ​នវនីត​កើតអំពី​ទធិ​ ​សប្បិ​កើតអំពី​នវនីត​ ​សប្បិ​មណ្ឌ​កើតអំពី​សប្បិ​ ​សប្បិ​មណ្ឌ​ ​ប្រាកដ​ថា​ប្រសើរ​លើស​ជាង​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បត្ត​បិ​ណ្ឌិ​កង្គ​ទាំង​ ​៥​ ​ពួក​នេះ
ថយ | ទំព័រទី ១៨៦ | បន្ទាប់