​អន្ធ​ក​វិន្ទ​វគ្គ​ ​ទី២​


 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ត្រកូល​ទាំងឡាយ​ ​រមែង​មិន​ស្រឡាញ់​ផង​ ​មិន​ពេញចិត្ត​ផង​ ​មិន​គោរព​ផង​ ​មិន​សរសើរ​ផង​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺជា​អ្ន​ក​ស្និ​ទស្នាល​ ​ចំពោះ​ត្រកូល​ ​ដែល​មិន​មាន​សេចក្តី​រាប់អាន​ខ្លួន​ ​១​ ​ខ្លួន​មិនមែន​ជា​ឥស្សរៈ​ ​តែ​លើកខ្លួនជា​ឥស្សរៈ​ ​១​ ​ជា​អ្នក​ចូល​ទៅរាប់​រក​ដើម្បី​ផ្សះផ្សា​ត្រកូល​ ​ដែល​បែកបាក់​គ្នា​ ​១​ ​ជា​អ្នក​ច្រើន​ខ្សឹប​ជិត​ត្រចៀក​អ្នកឯទៀត​ ​១​ ​ជា​អ្នក​សូម​គេ​ចែៗ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ត្រកូល​ទាំងឡាយ​ ​រមែង​មិន​ស្រឡាញ់​ផង​ ​មិន​ពេញចិត្ត​ផង​ ​មិន​គោរព​ផង​ ​មិន​សរសើរ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​ដែល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ត្រកូល​ទាំងឡាយ​ ​រមែង​ស្រឡាញ់​ផង​ ​ពេញចិត្ត​ផង​ ​គោរព​ផង​ ​សរសើរ​ផង​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នក​មិន​ស្និ​ទស្នាល​ចំពោះ​ត្រកូល​ ​ដែល​មិន​មាន​សេចក្តី​រាប់អាន​ខ្លួន​ ​១​ ​ខ្លួន​មិនមែន​ជា​ឥស្សរៈ​ ​ក៏​មិន​លើកខ្លួនជា​ឥស្សរៈ​ ​១​ ​ជា​អ្នក​មិន​ចូល​ទៅរាប់​រក​ ​ដើម្បី​ផ្សះផ្សា​ត្រកូល​ ​ដែល​បែកបាក់​គ្នា​ ​១​ ​ជា​អ្នក​មិន​ខ្សឹប​ជិត​ត្រចៀក​អ្នកឯទៀត​ ​១​ ​ជា​អ្នក​មិន​សូម​គេ​ចែៗ​ ​១​។​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់