[​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​បុគ្គល​ពោល​ធម៌​ដោយ​សំឡេង​ច្រៀង​វែង​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ខ្លួនឯង​ក៏​ត្រេកអរ​ ​ក្នុង​សំឡេង​នោះ​ ​១​ ​ជន​ទាំងឡាយ​ដទៃ​ ​ក៏​ត្រេកអរ​ ​ក្នុង​សំឡេង​នោះ​ ​១​ ​គហបតី​ទាំងឡាយ​ ​ពោលទោស​ថា​ ​ពួក​យើង​ច្រៀង​យ៉ាងណា​ ​ពួក​សមណ​សក្យបុត្តិយ៍​ទាំងនេះ​ ​ក៏​ច្រៀង​យ៉ាងនោះ​ដែរ​ ​១​ ​បុគ្គល​ពេញចិត្ត​ក្នុង​ការសូត្រ​រលាក់រលែក​សំឡេង​ ​រមែង​ខូច​សមាធិ​ ​១​ ​ពួក​ជន​ខាងក្រោយ​ ​នឹង​ដល់​នូវ​ទិដ្ឋានុគតិ​ ​(​យកតម្រាប់តាម​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​បុគ្គល​ពោល​ធម៌​ ​ដោយ​សំឡេង​ច្រៀង​វែង​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​បុគ្គល​ដេកលក់​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួននេះ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ដេកលក់​ជា​ទុក្ខ​ ​១​ ​ភ្ញាក់​ឡើងជា​ទុក្ខ​ ​១​ ​យល់​សបិ្ត​អាក្រក់​ ​១​ ​ទេវតា​មិន​រក្សា​ ​១​ ​អសុចិ​ហូរចេញ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​បុគ្គល​ដេកលក់​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​របស់​បុគ្គល​ដេកលក់​ ​ប្រុងស្មារតី​ ​ដឹងខ្លួន​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ដេកលក់​ជា​សុខ​ ​១
ថយ | ទំព័រទី ២៤៤ | បន្ទាប់