​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ជា​អ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​ ​ធ្វើ​ជំលោះ​ ​ធ្វើ​វិវាទ​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​តែង​ប្រាកដ​ឡើង​ដល់​ភិក្ខុ​នោះ​។​
 [​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​នៃ​សីលវិបត្តិ​របស់​បុគ្គល​ទ្រុស្តសីល​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​ក្នុង​លោក​នេះ​ ​តែង​ដល់​នូវ​សេចក្តី​វិនាស​សម្បត្តិ​ដ៏​ច្រើន​ ​ហេតុ​មក​ពី​សេចក្តី​ប្រមាទ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ ​ទី១​ ​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ហើយ​ ​តែង​មាន​កិត្តិសព្ទ​ដ៏​អាក្រក់​ខ្ចរខ្ចាយ​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី២​ ​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ហើយ​ ​(​បើ​)​ ​ចូល​ទៅកាន់​បរិសទ្យ​ណា​ ​ទោះបីជា​ខត្តិយ​បរិសទ្យ​ក្តី​ ​ព្រាហ្មណ​បរិសទ្យ​ក្តី​ ​គហបតិ​បរិសទ្យ​ក្តី​ ​សមណ​បរិសទ្យ​ក្តី​ ​ក៏​គ្មាន​ក្លៀវក្លា​ ​តែង​មានមុខ​ឱន​ចុះ​ ​ដើរចូល​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី៣​ ​នៃ​សីលវិបត្តិ​ ​របស់​បុគ្គល​ទ្រុស្តសីល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់