​ទីឃ​ចារិក​វគ្គ​


 [​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រក​បរឿយៗ​ ​នូវ​ការ​ដើរ​ឆ្ងាយ​ ​ដើរ​មិនឈប់​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ខាន​ស្តាប់​រឿង​ ​ដែល​ខ្លួន​មិនធ្លាប់​ស្តាប់​ ​១​ ​រឿង​ដែល​ធ្លាប់​ស្តាប់​ហើយ​ ​មិន​ចូលចិត្ត​ច្បាស់​ ​១​ ​មិន​ក្លៀវក្លា​ដោយ​រឿង​ខ្លះ​ ​ដែល​បាន​ស្តាប់​ហើយ​ ​១​ ​មាន​រោគ​ធ្ងន់​មក​ប៉ះពាល់​ ​១​ ​ឥតមាន​មិត្រ​សំឡាញ់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រក​បរឿយៗ​ ​នូវ​ការ​ដើរ​ឆ្ងាយ​ ​ដើរ​មិនឈប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ដើរ​តែ​ល្មម​ៗ​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បាន​ស្តាប់​រឿង​ដែល​មិនធ្លាប់​បាន​ស្តាប់​ ​១​ ​រឿង​ធ្លាប់​ស្តាប់​ហើយនឹង​ចូលចិត្ត​ច្បាស់​ ​១​ ​ក្លៀវក្លា​ដោយ​រឿង​ខ្លះ​ ​ដែល​បាន​ស្តាប់​ហើយ​ ​១​ ​មិន​មាន​រោគ​ជា​ទម្ងន់​មក​ប៉ះពាល់​ ​១​ ​មាន​មិត្រ​សំឡាញ់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​បុគ្គល​ដើរ​តែ​ល្មម​ៗ​។​
 [​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រក​បរឿយៗ​ ​នូវ​ការ​ដើរ​ឆ្ងាយ​ ​ដើរ​មិនឈប់​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិនបាន​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​១​ ​គុណវិសេស​ដែល​ខ្លួន​បាន​ហើយ​ ​ក៏​សាបសូន្យ​ទៅវិញ​ ​១​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់