ពួកជាតិភូមិកឧបាសក បណ្តេញអ្នកឯង អំពីទីនោះ ៗ អ្នកឯងទាល់តែពួកជាតិភូមិកឧបាសក បណ្តេញអំពីទីនោះៗហើយ ទើបបានមកក្នុងសំណាក់តថាគតវិញ។
ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានពួកពាណិជអ្នកដើរក្នុងសមុទ្ទ ចាប់សត្វស្លាបបង្ហាញត្រើយ ហើយចុះទៅកាន់សមុទ្ទ ដោយសំពៅ។ ពាណិជទាំងនោះ កាលបើសំពៅទៅ មិនបានឃើញត្រើយ ក៏លែងសត្វស្លាបបង្ហាញត្រើយទៅ។ សត្វនោះ ក៏ហើរទៅទិសខាងកើត ហើរទៅទិសខាងលិច ហើរទៅទិសខាងជើង ហើរទៅទិសខាងត្បូង ហើរទៅទិសខាងលើ ហើរទៅទិសតូច បើសត្វនោះ ឃើញត្រើយដោយជុំវិញហើយ ក៏ហើរបាត់ទៅតែម្តង។ បើសត្វនោះ មិនបានឃើញត្រើយ ដោយជុំវិញទេ ក៏ត្រឡប់មកកាន់សំពៅនោះវិញ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ធម្មិកៈ ពួកជាតិភូមិកឧបាសក បណ្តេញអ្នក អំពីទីនោះៗ អ្នកឯងទាល់តែគេបណ្តេញ អំពីទីនោះៗ ហើយ ទើបបានមកក្នុងសំណាក់តថាគតវិញ ក៏យ៉ាងនោះដែរ។
ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានស្តេចដើមជ្រៃ ឈ្មោះសុប្បតិដ្ឋៈ របស់ព្រះបាទកោរព្យៈ មានមែក៥ មានម្លប់ត្រជាក់ ជាទីរីករាយចិត្ត។