ម្នាលភិក្ខុទាំងឡាយ អ្នកទាំងអស់គ្នា និយាយត្រូវតាមបរិយាយ ដែលតថាគតសំដែង ក្នុងប្រស្នានៃមេត្តេយ្យមាណព ត្រង់បរាយនវគ្គថា
អ្នកទាំងឡាយ ចូរស្តាប់ធើ្វទុកក្នុងចិត្ត នូវហេតុនោះ ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងឡាយ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ ឈ្មោះថា ចំណែកទី១ ផស្សសមុទយៈ ឈ្មោះថា ចំណែកទី២ ផស្សនិរោធ ឈ្មោះថា កណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះនូវផស្សៈ ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ ម្នាលភិក្ខុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក ក្នុងបច្ចុប្បន្នបាន។
បុគ្គលណា ដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញា មិនជាប់ចំពាក់ក្នុងកណ្តាល តថាគតហៅបុគ្គលនោះថា ជាមហាបុរស មហាបុរសនោះ បានកន្លងផុតនូវធម្មជាតិ ជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះចេញបានហើយ។