​បើ​មិន​បំពេញ​សម្មាសមាធិ​ហើយ​ ​នឹង​លះបង់​សញ្ញោជនៈ​ទាំងឡាយ​បាន​ ​ហេតុនេះ​មិនដែល​មាន​ឡើយ​។​ ​បើ​មិន​លះបង់​សញ្ញោជនៈ​ទាំងឡាយ​ហើយ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​បាន​ ​ហេតុនេះ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាល់តែ​ភិក្ខុ​នោះ​ ​មិន​រីករាយ​ ​ក្នុង​ការ​ច្របូកច្របល់​ដោយ​ពួក​ ​មិន​ត្រេកអរ​ ​ក្នុង​ការ​ច្របូកច្របល់​ដោយ​ពួក​ ​មិន​ប្រកប​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​ច្របូកច្របល់​ដោយ​ពួក​ ​មិន​រីករាយ​ក្នុង​ពួក​ ​មិន​ត្រេកអរ​ក្នុង​ពួក​ ​មិន​ប្រកប​សេចក្តី​រីករាយ​ក្នុង​ពួក​ហើយ​ ​ត្រេកអរ​ក្នុង​វិវេក​តែម្នាក់ឯង​បាន​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​កាលបើ​ត្រេកអរ​ក្នុង​វិវេក​តែម្នាក់ឯង​ហើយ​ ​នឹង​ទទួលយក​និមិត្ត​នៃ​ចិត្តបាន​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​កាលបើ​ទទួលយក​និមិត្ត​នៃ​ចិត្ត​ហើយ​ ​នឹង​បំពេញ​សម្មាទិដ្ឋិ​បាន​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​បើ​បំពេញ​សម្មាទិដ្ឋិ​ហើយ​ ​នឹង​បំពេញ​សម្មាសមាធិ​បាន​ទៀត​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​បើ​បំពេញ​សម្មាសមាធិ​ហើយ​ ​នឹង​លះបង់​សញ្ញោជនៈ​ទាំងឡាយ​បាន​ ​ហេតុនេះ​ទើប​មាន​មែន​។​ ​លះបង់​សញ្ញោជនៈ​ទាំងឡាយ​ហើយ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​បាន​ ​ហេតុនេះ​ទើប​មាន​មែន​។​
 [​៦៩​]​ ​គ្រានោះ​ ​ទេវតា​មួយ​អង្គ​ ​កាលបើ​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​មាន​រស្មី​ភ្លឺ​ ​ញុំាង​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ ​ឲ្យ​ភ្លឺស្វាង​ ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់