​ពួក​ភិក្ខុ​ណា​ ​មិន​គោរព​ក្នុង​ព្រះ​សាស្តា​ទេ​ ​ក៏​ដឹកនាំ​ពួក​ភិក្ខុ​នោះ​ ​ឲ្យ​គោរព​ក្នុង​ព្រះ​សាស្តា​ផង​។​ ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​គោរព​ក្នុង​ ​ព្រះ​សាស្តា​ស្រាប់​ ​ក៏​និយាយ​សរសើរគុណ​ ​របស់​ពួក​ភិក្ខុ​នោះ​ ​ដែល​មាន​ពិតប្រាកដ​ ​តាមកាល​គួរ​ផង​។​ ​ជា​អ្នក​គោរព​ក្នុង​ព្រះធម៌​ ​ដោយខ្លួនឯង​ផង​។​បេ​។​ ​ជា​អ្នក​គោរព​ក្នុង​ព្រះសង្ឃ​ ​ជា​អ្នក​គោរព​ក្នុង​សិក្ខា​ ​ជា​អ្នក​ប្រដៅ​ងាយ​។​បេ​។​ ​ជា​អ្នកមាន​មិត្ត​ល្អ​ ​និយាយ​សរសើរគុណ​ ​នៃ​ការ​មាន​មិត្ត​ល្អ​ផង​ ​បើ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​ឥតមាន​មិត្ត​ល្អ​ទេ​ ​ក៏​ដឹកនាំ​ពួក​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​មាន​មិត្ត​ល្អ​ផង​ ​បើ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នកមាន​មិត្ត​ល្អ​ស្រាប់ហើយ​ ​ក៏​និយាយ​សរសើរគុណ​ ​របស់​ពួក​ភិក្ខុ​នោះ​ ​ដែល​មាន​ពិតប្រាកដ​ ​តាមកាល​ដ៏​គួរ​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​យល់​ច្បាស់​ ​នូវ​សេចក្តី​អធិប្បាយ​នៃ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​បំប្រួញ​នេះ​ ​ដោយ​សេចក្តី​ពិស្តារ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​សារីបុត្ត​ ​ត្រូវហើយ​ ​ត្រូវហើយ​ ​ម្នាល​សារីបុត្ត​ ​អ្នក​បាន​យល់​ច្បាស់​ ​នូវ​សេចក្តី​អធិប្បាយ​នៃ​ធម៌​ ​ដែល​តថាគត​ ​សំដែង​បំប្រួញ​នេះ​ ​ដោយ​សេចក្តី​ពិស្តារ​ ​យ៉ាងនេះ​បាន​ ​ប្រពៃ​ណាស់​។​ ​
ថយ | ទំព័រទី ២៩០ | បន្ទាប់