​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​គោរព​ក្នុង​សាស្តា​ ​ដោយខ្លួនឯង​ផង​ ​និយាយ​សរសើរគុណ​ ​នៃ​សេចក្តី​គោរព​ក្នុង​សាស្តា​ផង​ ​បើ​ពួក​ភិក្ខុ​ណា​ ​មិន​គោរព​ក្នុង​សាស្តា​ទេ​ ​ក៏​ដឹកនាំ​ពួក​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​គោរព​ក្នុង​សាស្តា​ផង​ ​បើ​ពួក​ភិក្ខុ​ណា​គោរព​ក្នុង​សាស្តា​ស្រាប់ហើយ​ ​ក៏​និយាយ​សរសើរគុណ​ ​របស់​ពួក​ភិក្ខុ​ទាំងនោះ​ ​ដែល​មាន​ពិតប្រាកដ​ ​តាមកាល​គួរ​ផង​។​ ​ជា​អ្នក​គោរព​ក្នុង​ធម៌​ ​ដោយខ្លួនឯង​ផង​។​ ​ជា​អ្នក​គោរព​ក្នុង​សង្ឃ​ ​ជា​អ្នក​គោរព​ក្នុង​សិក្ខា​ ​ជា​អ្នក​ប្រដៅ​ងាយ​។​បេ​។​ ​ជា​អ្នកមាន​មិត្ត​ល្អ​ ​ជា​អ្នក​សរសើរគុណ​ ​នៃ​ការ​មាន​មិត្ត​ល្អ​ផង​ ​បើ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​ឥត​មិត្ត​ល្អ​ទេ​ ​ក៏​បបួល​ពួក​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​មាន​មិត្ត​ល្អ​ផង​ ​បើ​ភិក្ខុ​ណា​ ​ជា​អ្នកមាន​មិត្ត​ល្អ​ស្រាប់ហើយ​ ​ក៏​និយាយ​សរសើរគុណ​ ​របស់​ពួក​ភិក្ខុ​ទាំងនោះ​ ​ដែល​មាន​ពិតប្រាកដ​ ​តាមកាល​គួរ​ផង​។​ ​ម្នាល​សារីបុត្ត​ ​សេចក្តី​អធិប្បាយ​នៃ​ធម៌​ ​ដែល​តថាគត​សំដែង​បំប្រួញ​នេះ​ ​អ្នក​គួរ​ដឹង​ដោយ​សេចក្តី​ពិស្តារ​យ៉ាងនេះ​ចុះ​។​
 [​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មិន​មាន​សមាធិ​ដ៏​ស្ងប់​រម្ងាប់​ ​មិន​មាន​សមាធិ​ដ៏​ឧត្តម​ ​មិនបាន​នូវ​បដិ​ប្ប​ស្ស​ទ្ធិ​ ​មិនដល់​នូវ​ឯកោទិភាព​ ​ហើយនឹង​បាន​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​គឺ​ ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​ច្រើន​អ្នក​បាន​
ថយ | ទំព័រទី ២៩១ | បន្ទាប់