​ឬ​មនុស្ស​ច្រើន​អ្នក​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​បាន​។​បេ​។​ ​នឹង​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​រហូតដល់​ព្រហ្មលោក​បាន​ ​ហេតុនេះ​មិន​មាន​ឡើយ​។​ ​ឮ​នូវ​សំឡេង​ទាំង​ ​២ពួក​ ​គឺជា​សំឡេង​ទេវតា​ ​និង​សំឡេង​មនុស្ស​ ​ឆ្ងាយ​ក្តី​ ​ជិត​ក្តី​ ​ដោយ​សោត​ធាតុ​ ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​សោត​ធាតុ​ជា​របស់​មនុស្ស​ធម្មតា​បាន​ ​ហេតុនេះ​មិន​មាន​ឡើយ​។​ ​កំណត់​ដឹង​នូវ​ចិត្ត​ ​របស់​សត្វ​ទាំងឡាយ​ដទៃ​ ​របស់​បុគ្គល​ទាំងឡាយ​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​បាន​ ​គឺ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​។​បេ​។​ ​ចិត្ត​មិនទាន់​ផុត​ចាក​កិលេស​ក្តី​ ​ក៏​ដឹង​ថា​ ​ចិត្ត​មិនទាន់​ផុត​ចាក​កិលេស​ ​ហេតុនេះ​មិន​មាន​ឡើយ​។​ ​រលឹក​ឃើញ​ ​នូវ​បុពេ្វ​និ​វា​សៈ​ ​គឺ​ ​លំដាប់​ខន្ធ​ ​ដែល​សត្វ​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ជាច្រើន​ប្រការ​ ​គឺ​រលឹក​ឃើញ​មួយជាតិ​ ​ពីរ​ជាតិ​។​បេ​។​ ​រលឹក​ឃើញ​នូវ​បុព្វេ​និ​វា​សៈ​ ​មាន​ប្រការ​ដ៏​ច្រើន​ ​ព្រមទាំង​អាការៈ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​ហេតុនេះ​មិន​មាន​ឡើយ​។​ ​មាន​ចក្ខុ​ដ៏​បរិសុទ្ធ​ ​ដូចជា​ទិព្វ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​ពួក​សត្វ​។​បេ​។​ ​ដឹង​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​ ​តាមកម្ម​របស់​ខ្លួន​ ​ហេតុនេះ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់