​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​។​បេ​។​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ ​ហេតុនេះ​មិន​មាន​ឡើយ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មាន​សមាធិ​ដ៏​ល្អិត​ ​ដ៏​ឧត្តម​ ​បាន​នូវ​បដិ​ប្ប​ស្ស​ទ្ធិ​ ​បាន​ដល់​នូវ​ឯកោទិភាព​ ​បាន​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​។​បេ​។​ ​នឹង​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​រហូតដល់​ព្រហ្មលោក​បាន​ ​ហេតុនេះ​ទើប​មាន​។​ ​អាច​ឮ​នូវ​សំឡេង​ទាំងពីរ​ពួក​ ​គឺ​សំឡេង​ទេវតា​ ​១​ ​សំឡេង​មនុស្ស​ ​១​ ​ទោះ​នៅ​ឆ្ងាយ​ក្តី​ ​ជិត​ក្តី​ ​ដោយ​សោត​ធាតុ​ ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​សោត​ធាតុ​របស់​មនុស្ស​ធម្មតា​ ​ហេតុនេះ​ទើប​មាន​ ​អាច​កំណត់​ដឹង​ ​នូវ​ចិត្ត​របស់​សត្វ​ទាំងឡាយ​ដទៃ​ ​របស់​បុគ្គល​ទាំងឡាយ​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​បាន​ ​គឺ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​។​បេ​។​ ​ចិត្ត​ដែល​មិនទាន់​រួច​ស្រឡះ​ក្តី​ ​ក៏​ដឹង​ថា​ ​ចិត្ត​មិនទាន់​រួច​ស្រឡះ​ ​ហេតុនេះ​ទើប​មាន​។​ ​រលឹក​ឃើញ​នូវ​បុព្វេ​និ​វា​សៈ​ ​មាន​ប្រការ​ដ៏​ច្រើន​ ​គឺ​រលឹក​ឃើញ​មួយជាតិ​ ​ពីរ​ជាតិ​។​បេ​។​ ​រលឹក​ឃើញ​នូវ​បុព្វេ​និ​វា​សៈ​ ​មាន​ប្រការ​ដ៏​ច្រើន​ ​ព្រមទាំង​អាការៈ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់