​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​កាលបើ​មានហេតុ​ ​គួរ​ដើម្បី​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​គុណ​វិ​សេ​សនោះៗ​ ​បាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ពួក​ធម៌​ជា​ចំណែក​ ​នៃ​សេចក្តី​សាបសូន្យ​ ​១​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ពួក​ធម៌​ជា​ចំណែក​ ​នៃ​ការតាំងនៅ​ ​១​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ពួក​ធម៌​ជា​ចំណែក​ដ៏​វិសេស​ ​១​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ពួក​ធម៌​ ​ជា​ចំណែក​ ​នៃ​សេចក្តី​នឿយណាយ​ ​១​ ​ជា​អ្នកធ្វើ​ដោយ​សេចក្តី​គោរព​ ​១​ ​ជា​អ្នកធ្វើ​សេចក្តី​សប្បាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​កាលបើ​មានហេតុ​ ​គួរ​ដើម្បី​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​ក្នុង​គុណ​វិ​សេ​សនោះៗ​ ​បាន​។​
 ​[​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​មិន​គួរ​ដើម្បី​ដល់​នូវ​ភាព​ ​ជា​អ្នកមាន​កំឡាំង​ក្នុង​សា​មា​ធិ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​ឈ្លាស​ ​ក្នុង​ការ​ចូល​សមាធិ​ ​១​ ​មិន​ឈ្លាស​ក្នុង​ការតាំងនៅ​ក្នុង​សមាធិ​ ​១​ ​មិន​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាធិ​ ​១​ ​មិន​ធ្វើ​នូវ​សេចក្តី​គោរព​ ​១​ ​មិន​ធ្វើ​រឿយ​ ​ៗ​ ​១​ ​មិន​ធ្វើ​សេចក្តី​សប្បាយ​ ​១​។​ ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់