​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​គួរ​ ​ដើម្បី​ដល់​នូវ​ភាពជា​អ្នកមាន​កំឡាំង​ក្នុង​សមាធិ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​គួរ​ដើម្បី​ ​ដល់​នូវ​ភាពជា​អ្នកមាន​កំឡាំង​ ​ក្នុង​សមាធិ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ឈ្លាស​ ​ក្នុង​ការ​ចូល​សមាធិ​ ​១​ ​ឈ្លាស​ក្នុង​ការតាំងនៅ​ក្នុង​សមាធិ​ ​១​ ​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាធិ​ ​១​ ​ធ្វើ​នូវ​សេចក្តី​គោរព​ ​១​ ​ធ្វើ​រឿយ​ ​ៗ​ ​១​ ​ធ្វើ​សេចក្តី​សប្បាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​គួរ​ដើម្បី​ដល់​នូវ​ភាពជា​អ្នកមាន​កំឡាំង​ក្នុង​សមាធិ​។​
 [​៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​បាន​បឋមជ្ឈាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​កាម​ឆន្ទៈ​ ​១​ ​ព្យាបាទៈ​ ​១​ ​ថីនមិទ្ធៈ​ ​១​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​១​ ​វិចិកិច្ឆា​ ​១​ ​ទោស​ក្នុង​កាម​ទាំងឡាយ​ ​បុគ្គល​នោះ​ ​មិនបាន​ពិចារណា​ឲ្យ​ឃើញច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​តាមពិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិនបាន​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​គួរ​បាន​បឋមជ្ឈាន​ឡើយ​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់