​វិហឹសា​វិតក្កៈ​ ​១​ ​កាម​សញ្ញា​ ​១​ ​ព្យាបាទ​សញ្ញា​ ​១​ ​វិហឹសា​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ទើប​ជា​អ្នក​គួរ​បាន​បឋមជ្ឈាន​។​ ​

​ចប់​ ​ទេវតា​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​ទេវតា​វគ្គ​នោះ​ ​គឺ​


និយាយ​អំពី​អនាគាមិ​បុគ្គល​ ​១​ ​ព្រះអរហន្ត​ ​១​ ​មិត្ត​ ​១​ ​រឿង​ទេវតា​ ​១​ ​កាលបើ​មានហេតុ​ ​មិន​គួរ​ដល់​នូវ​សេចក្តី​ជាក់ច្បាស់​ ​១​ ​កំឡាំង​ ​(​ក្នុង​សមាធិ​)​ ​១​ ​បឋមជ្ឈាន​ ​១​ ​ឈាន​ ​២​ ​លើក​ឯទៀត​ ​១​។​

ថយ | ទំព័រទី ២៩៨ | បន្ទាប់