​អវិហឹសា​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​រមែង​នៅជា​សុខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​ចង្អៀតចង្អល់​ ​មិន​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ហើយ​ ​តែង​មាន​សុគតិ​ជាទី​សង្ឃឹម​។​
 [​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ប្រកាន់​ ​ដោយអាង​ជាតិ​ជាដើម​ ​១​ ​សេចក្តី​ប្រកាន់​ថា​ ​អញ​ថោកទាប​ ​១​ ​សេចក្តី​ប្រកាន់​ថា​ ​ខ្ពង់ខ្ពស់​ ​១​ ​សេចក្តី​ប្រកាន់​ថា​ ​លើសលុប​ ​១​ ​រឹងត្អឹង​ ​១​ ​សេចក្តី​ប្រកាន់​ថា​ ​អញ​ថោកថយ​ជាងគេ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ទាំង​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​គួរ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​ទេ​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ប្រកាន់​ ​ដោយអាង​ជាតិ​ជាដើម​ ​១​ ​សេចក្តី​ប្រកាន់​ថា​ ​ថោកទាប​ ​១​ ​សេចក្តី​ប្រកាន់​ថា​ ​ខ្ពង់ខ្ពស់​ ​១​ ​សេចក្តី​ប្រកាន់​ថា​ ​លើសលុប​ ​១​ ​រឹងត្អឹង​ ​១​ ​សេចក្តី​ប្រកាន់​ថា​ ​ថោកថយ​ជាងគេ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បាន​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់