[​៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ដ៏​ឧត្តម​ ​លើស​មនុស្សធម៌​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ភ្លេចស្មារតី​ ​១​ ​មិនដឹង​ខ្លួន​ ​១​ ​មាន​ទ្វារ​មិនបាន​គ្រប់គ្រង​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​១​ ​មិនដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​១​ ​និយាយ​កុហក​ ​១​ ​និយាយលើក​ដាក់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​គួរ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ដ៏​ឧត្តម​ ​លើស​មនុស្សធម៌​។​ ​
​​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​គួរ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ដ៏​ឧត្តម​ ​លើស​មនុស្សធម៌​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ភ្លេចស្មារតី​ ​១​ ​មិនដឹង​ខ្លួន​ ​១​ ​មាន​ទ្វារ​មិនបាន​គ្រប់គ្រង​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​១​ ​មិនដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​១​ ​និយាយ​កុហក​ ​១​ ​និយាយលើក​ដាក់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ទើប​ជា​អ្នក​គួរ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ដ៏​ឧត្តម​ ​លើស​មនុស្សធម៌​បាន​។​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នកមាន​សុខ​ ​និង​សោមនស្ស​ដ៏​ច្រើន​ ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​ហេតុប្រ​ព្រឹត្ត​ទៅ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​បាន​ប្រារព្ធ​ហើយ​។​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់