​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​ ​១​ ​ត្រេកអរ​ក្នុង​ភាវនា​ ​១​ ​ត្រេកអរ​ក្នុង​ការ​លះ​ ​១​ ​ត្រេក​អ​រក្នុងប​វិវេក​ ​១​ ​ត្រេកអរ​ក្នុង​អព្យាបាទ​ ​១​ ​ត្រេកអរ​ក្នុង​ធម៌​ ​មិន​ធ្វើដំណើរ​ឲ្យ​យឺតយូរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នកមាន​សុខ​ ​និង​សោមនស្ស​ដ៏​ច្រើន​ ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​ហេតុប្រ​ព្រឹត្ត​ទៅ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​បាន​ប្រារព្ធ​ហើយ​។​
 [​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ដើម្បី​បាន​ ​នូវ​កុសលធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ឬ​ដើម្បី​ធ្វើកុសល​ធម៌​ ​ដែល​ខ្លួន​បាន​រួចហើយ​ ​ឲ្យ​ផ្សាយ​ចេញទៅ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​ឈ្លាស​ ​ក្នុង​សេចក្តី​ចំរើន​ ​១​ ​មិន​ឈ្លាស​ក្នុង​សេចក្តី​វិនាស​មួយ​ ​មិន​ឈ្លាស​ក្នុង​ឧបាយ​ ​១​ ​មិន​ញ៉ាំង​សេចក្តី​ចូលចិត្ត​ ​ឲ្យ​កើតឡើង​ ​ដើម្បី​បាន​នូវ​កុសលធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​១​ ​មិន​រក្សា​នូវ​កុសលធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​បាន​ហើយ​ ​១​ ​មិន​ញ៉ាំង​កុសលធម៌​ ​ឲ្យ​ដល់​ព្រម​ ​ដោយ​ការ​ធ្វើ​រឿយ​ៗ​ ​១​។​ ​
ថយ | ទំព័រទី ៣០២ | បន្ទាប់