​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​គួរ​ ​ដើម្បី​បាន​នូវ​កុសលធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ឬ​ដើម្បី​ធ្វើ​នូវ​កុសលធម៌​ ​ដែល​ខ្លួន​បាន​រួចហើយ​ ​ឲ្យ​ផ្សាយ​ចេញទៅ​។​ ​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​គួរ​ដើម្បី​បាន​ ​នូវ​កុសលធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ឬ​ដើម្បី​ធ្វើ​នូវ​កុសលធម៌​ ​ដែល​ខ្លួន​បាន​រួចហើយ​ ​ឲ្យ​ផ្សាយ​ចេញទៅ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ឈ្លាស​ ​ក្នុង​សេចក្តី​ចំរើន​ ​១​ ​ឈ្លាស​ក្នុង​សេចក្តី​វិនាស​ ​១​ ​ឈ្លាស​ក្នុង​ឧបាយ​ ​១​ ​ញ៉ាំង​សេចក្តី​ចូលចិត្ត​ ​ឲ្យ​កើតឡើង​ ​ដើម្បី​បាន​នូវ​កុសលធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​១​ ​រក្សា​កុសលធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​បាន​រួចហើយ​ ​១​ ​ញ៉ាំង​កុសល​ឲ្យ​ដល់​ព្រម​ ​ដោយ​កិរិយា​ធ្វើ​រឿយ​ ​ៗ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​គួរ​ដើម្បី​បាន​នូវ​កុសលធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ឬ​ដើម្បី​ធ្វើ​នូវ​ធម៌​ ​ដែល​ខ្លួន​បាន​រួចហើយ​ ​ឲ្យ​ផ្សាយ​ចេញទៅ​។​
 [​៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​មិនយូរ​ប៉ុន្មាន​ ​គង់​ដល់​នូវ​ភាពជា​ធំ​ ​ទូលំទូលាយ​ ​ក្នុង​ធម៌​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៣០៣ | បន្ទាប់