​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​ពន្លឺ​ ​គឺ​ញាណ​ដ៏​ច្រើន​ ​១​ ​មាន​ព្យាយាម​ដ៏​ច្រើន​ ​១​ ​មាន​សេចក្តី​ត្រេកអរ​ដ៏​ច្រើន​ ​១​ ​មាន​សន្តោស​ដ៏​ច្រើន​ ​១​ ​មិន​លះ​ធុរៈ​ចោល​ក្នុង​កុសលធម៌​ ​១​ ​ញ៉ាំង​ចិត្ត​ឲ្យ​ឆ្លង​ទៅ​រក​គុណ​ខាងលើ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​មិនយូរ​ប៉ុន្មាន​ ​គង់​បាន​ដល់​នូវ​ភាពជា​ធំ​ ​ទូលំទូលាយ​ ​ក្នុង​ធម៌​ទាំងឡាយ​។​
 ​[​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​តែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​ ​១​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​១​ ​ពោល​ពាក្យ​កុហក​ ​១​ ​មាន​សេចក្តី​ប្រាថ្នា​អាក្រក់​ ​១​ ​មាន​ទិដ្ឋិ​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​តែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​តែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នក​វៀរចាក​ការ​សម្លាប់​ ​១​ ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​១​ ​វៀរចាក​ការ​និយាយ​កុហក​ ​១​ ​មាន​សេចក្តី​ប្រាថ្នា​តិច​ ​១​ ​មាន​ទិដ្ឋិ​ត្រូវ​ ​១​។​ ​
ថយ | ទំព័រទី ៣០៤ | បន្ទាប់