​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​១​ ​មិន​ខ្មាសបាប​ ​១​ ​មិន​ក្តៅក្រហាយ​នឹង​បាប​ ​១​ ​ខ្ជឹល​ច្រអូស​ ​១​ ​អប្ប​ឥត​ប្រាជ្ញា​ ​១​ ​មាន​សេចក្តី​អាឡោះអាល័យ​ ​ក្នុង​រាងកាយ​ ​និង​ជីវិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត​ ​ជា​ធម៌​ដ៏​ខ្ពង់ខ្ពស់​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​ ​ជា​ធម៌​ដ៏​ខ្ពង់ខ្ពស់​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​១​ ​មាន​សេចក្តី​ខ្មាសបាប​ ​១​ ​មាន​សេចក្តី​ខ្លាច​បាប​ ​១​ ​ប្រារព្ធ​ព្យាយាម​ ​១​ ​មាន​ប្រាជ្ញា​ ​១​ ​មិន​អាឡោះអាល័យ​ ​ក្នុង​រាងកាយ​ ​និង​ជីវិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​ ​ជា​ធម៌​ដ៏​ខ្ពង់ខ្ពស់​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​យប់​ក្តី​ ​ថ្ងៃ​ក្តី​ ​រមែង​មាន​មក​ ​ឯ​សេចក្តី​សាបសូន្យ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​តែង​កើតឡើង​ប្រាកដ​ ​សេចក្តី​ចំរើន​មិន​មាន​ឡើយ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​
ថយ | ទំព័រទី ៣០៦ | បន្ទាប់