​គឺ​កាលបើ​ធម៌​វិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​សំដែង​ ​បុគ្គល​មិន​ស្តាប់​ដោយ​គោរព​ ​១​ ​មិន​ប្រុង​ត្រចៀក​ស្តាប់​ ​១​ ​មិន​តាំងចិត្ត​ស្តាប់​ឲ្យបាន​ដឹង​ ​១​ ​កាន់​យក​តែ​អំពើ​ឥតប្រយោជន៍​ ​១​ ​លះបង់​ប្រយោជន៍​ចោល​ ​១​ ​ប្រកបដោយ​ខន្តី​ ​ដ៏​មិន​សមគួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​បើទុកជា​កំពុង​ស្តាប់​ព្រះ​សទ្ធម្ម​ ​ក៏​មិន​គួរ​ដើម្បី​ចុះ​កាន់​និយាម​ ​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​កាលបើ​បាន​ស្តាប់​ព្រះ​សទ្ធម្ម​ ​ជា​អ្នក​គួរ​ដើម្បី​ចុះ​កាន់​និយាម​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាលបើ​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ប្រកាស​សំដែង​ ​បុគ្គល​ស្តាប់​ដោយ​គោរព​ ​១​ ​ប្រុង​ត្រចៀក​ស្តាប់​ ​១​ ​តាំងចិត្ត​ប្រុង​ស្តាប់​ឲ្យដឹង​ ​១​ ​កាន់​យក​នូវ​ប្រយោជន៍​ ​១​ ​លះបង់​នូវ​អំពើ​មិនជា​ប្រយោជន៍​ ​១​ ​ប្រកបដោយ​ខន្តី​ដ៏​សមគួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​កាលបើ​បាន​ស្តាប់​ព្រះ​សទ្ធម្ម​ ​ជា​អ្នក​គួរ​ដើម្បី​ចុះ​កាន់​និយាម​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។
ថយ | ទំព័រទី ៣១៣ | បន្ទាប់