[​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិនបាន​លះ​ធម៌​ ​៦​ ​យ៉ាង​ ​ជា​អ្នក​មិន​គួរ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ទិដ្ឋិ​សម្បទា​ ​(​សោតាបត្តិ​មគ្គ​)​ ​បាន​ឡើយ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​១​ ​វិចិកិច្ឆា​ ​១​ ​សីលព្វត​បរា​មា​សៈ​ ​១​ ​រាគៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​ ​ទោសៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​ ​មោហៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិនបាន​លះ​ធម៌​ទាំង​ ​៦​ ​យ៉ាងនេះ​ទេ​ ​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ទិដ្ឋិ​សម្បទា​បាន​ឡើយ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះ​ធម៌​ ​៦​ ​យ៉ាង​បាន​ ​ទើប​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ទិដ្ឋិ​សម្បទា​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​១​ ​វិចិកិច្ឆា​ ​១​ ​សីលព្វត​បរា​មា​សៈ​ ​១​ ​រាគៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​ ​ទោសៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​ ​មោហៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះ​ធម៌​ ​៦​ ​យ៉ាងនេះ​បាន​ហើយ​ ​ទើប​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ទិដ្ឋិ​សម្បទា​បាន​។​
 [​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ទើប​លះ​ធម៌​ ​៦​ ​យ៉ាងនេះ​បាន​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​១​ ​វិចិកិច្ឆា​ ​១​ ​សីលព្វត​បរា​មា​សៈ​ ​១​ ​រាគៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់