ទោសៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​ ​មោហៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ទើប​លះ​ធម៌​ទាំង​ ​៦​ ​យ៉ាងនេះ​បាន​។​
 [​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ធ្វើ​ធម៌​ ​៦​ ​យ៉ាង​ ​ឲ្យ​កើតឡើង​ទេ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​១​ ​វិចិកិច្ឆា​ ​១​ ​សីលព្វត​បរា​មា​សៈ​ ​១​ ​រាគៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​ ​ទោសៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​ ​មោហៈ​ ​ជាហេតុ​នាំឲ្យ​ទៅកាន់​អបាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​ធ្វើ​ធម៌​ ​៦​ ​យ៉ាងនេះ​ ​ឲ្យ​កើតឡើង​បានទេ​។​
 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អភព្វដ្ឋាន​ ​(​ហេតុ​ដែល​មិន​គួរ​)​ ​នេះ​ ​មាន​ ​៦​ ​យ៉ាង​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​មិន​គោរព​ ​មិន​កោតក្រែង​ចំពោះ​ព្រះ​សាស្តា​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​មិន​គោរព​ ​មិន​កោតក្រែង​ចំពោះ​ព្រះធម៌​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​មិន​គោរព​ ​មិន​កោតក្រែង​ចំពោះ​សង្ឃ​ ​១​ ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​មិន​គួរ​មិន​គោរព​ ​មិន​កោតក្រែង​ចំពោះ​សិក្ខា​ ​១​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់